Quran Apps in many lanuages:

Surah Aal-E-Imran Ayahs #160 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا لَا تَكُونُوا كَالَّذِينَ كَفَرُوا وَقَالُوا لِإِخْوَانِهِمْ إِذَا ضَرَبُوا فِي الْأَرْضِ أَوْ كَانُوا غُزًّى لَوْ كَانُوا عِنْدَنَا مَا مَاتُوا وَمَا قُتِلُوا لِيَجْعَلَ اللَّهُ ذَٰلِكَ حَسْرَةً فِي قُلُوبِهِمْ ۗ وَاللَّهُ يُحْيِي وَيُمِيتُ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ឱពួកដែលបានជឿ! ចូរពួកអ្នកកុំធ្វើដូចជាពួកដែលបានអជំនឿ ហើយពួកគេ បាននិយាយទៅកាន់បងប្អូនរបស់ពួកគេ នៅពេលបងប្អូននោះបានចេញដំណើរនៅ លើដី ឬ្ញុពួកគេជាអ្នកទៅច្បាំងថា ប្រសិនបើពួកគេនៅក្បែរពួកយើង ពួកគេមិនបាន ស្លាប់ទេ ហើយក៏មិនត្រូវបានគេសម្លាប់ដែរ។ ដើម្បីអល់ឡោះធ្វើឱ្យករណីនេះទៅជា ការសោកស្តាយមួយនៅក្នុងចិត្តរបស់ពួកគេ។ ហើយអល់ឡោះផ្តល់ជីវិត និងសេចក្តី ស្លាប់។ ហើយអល់ឡោះជាអ្នកដែលឃើញបំផុតពីអ្វីដែលពួកអ្នកបានប្រព្រឹត្ត
وَلَئِنْ قُتِلْتُمْ فِي سَبِيلِ اللَّهِ أَوْ مُتُّمْ لَمَغْفِرَةٌ مِنَ اللَّهِ وَرَحْمَةٌ خَيْرٌ مِمَّا يَجْمَعُونَ
ប្រសិនបើពួកអ្នកត្រូវបានគេសំលាប់ក្នុងផ្លូវរបស់អល់ឡោះ ឬពួកអ្នកបានស្លាប់ ក៏ការ ប្រោសប្រណី និងក្តីមេត្តាមួយពីអល់ឡោះ ប្រសើរជាងអ្វីដែលពួកគេប្រមូលផ្តុំ
وَلَئِنْ مُتُّمْ أَوْ قُتِلْتُمْ لَإِلَى اللَّهِ تُحْشَرُونَ
ទោះបីពួកអ្នកបានស្លាប់ ឬគេបានសម្លាប់ពួកអ្នក ក៏ពួកអ្នកត្រូវគេប្រមូលទៅកាន់ អល់ឡោះដែរ
فَبِمَا رَحْمَةٍ مِنَ اللَّهِ لِنْتَ لَهُمْ ۖ وَلَوْ كُنْتَ فَظًّا غَلِيظَ الْقَلْبِ لَانْفَضُّوا مِنْ حَوْلِكَ ۖ فَاعْفُ عَنْهُمْ وَاسْتَغْفِرْ لَهُمْ وَشَاوِرْهُمْ فِي الْأَمْرِ ۖ فَإِذَا عَزَمْتَ فَتَوَكَّلْ عَلَى اللَّهِ ۚ إِنَّ اللَّهَ يُحِبُّ الْمُتَوَكِّلِينَ
ដោយក្តីមេត្តាករុណាមួយពីអល់ឡោះ អ្នកបានទន់ភ្លន់ទៅកាន់ ពួកគេ។ ប្រសិនបើអ្នកជាមនុស្សច្រឡើសបើស រឹងរូសចិត្តគំនិតវិញនោះ ពួកដែលនៅ ជុំវិញអ្នក ប្រាកដជានឹងរត់ចាកចេញពីអ្នកមិនខាន។ ហេតុនេះ ចូរអ្នកអត់ឱនឱ្យពួក គេ និងសុំការប្រោសប្រណីឱ្យពួកគេ ហើយពិភាក្សានឹងពួកគេក្នុងការងារ។ ក្រោយ មក កាលណាអ្នកបានសម្រេចហើយនោះ ចូរអ្នកប្រគល់ទំនុកចិត្តទាំងស្រុងទៅលើ អល់ឡោះ។ ការពិតអល់ឡោះស្រឡាញ់ពួកដែលបានប្រគល់ទំនុកចិត្តទាំងស្រុង
إِنْ يَنْصُرْكُمُ اللَّهُ فَلَا غَالِبَ لَكُمْ ۖ وَإِنْ يَخْذُلْكُمْ فَمَنْ ذَا الَّذِي يَنْصُرُكُمْ مِنْ بَعْدِهِ ۗ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
បើសិនអល់ឡោះជួយពួកអ្នក គឺគ្មានជនណាដែលឈ្នះពួកអ្នកឡើយ។ ហើយបើលោក បោះបង់ពួកអ្នក តើជនណាដែលនឹងជួយពួកអ្នកបន្ទាប់ពីលោកនោះ។ ហើយទៅ លើអល់ឡោះ ចូរពួកមានជំនឿប្រគល់ខ្លួនទាំងស្រុង

Choose other languages: