Quran Apps in many lanuages:

Surah Al-Ahqaf Ayahs #15 Translated in Khmer

وَقَالَ الَّذِينَ كَفَرُوا لِلَّذِينَ آمَنُوا لَوْ كَانَ خَيْرًا مَا سَبَقُونَا إِلَيْهِ ۚ وَإِذْ لَمْ يَهْتَدُوا بِهِ فَسَيَقُولُونَ هَٰذَا إِفْكٌ قَدِيمٌ
ហើយពួកដែលមិនព្រមជឿ បាននិយាយទៅកាន់ពួកដែលបានជឿថា ប្រសិន វាជាកុសលមួយមែន ក៏ពួកគេមិនឈានមុនយើងទៅកាន់វាដែរ។ ហើយពេលនោះ ពួកគេនៅតែ មិនទទួលបានមគ្គុទ្ទេសន៍ដោយសារវាដែរ រួចពួកគេនឹងថា នេះគឺជាការភូតកុហកមួយ ដ៏ចាស់គំ រិលបំផុត
وَمِنْ قَبْلِهِ كِتَابُ مُوسَىٰ إِمَامًا وَرَحْمَةً ۚ وَهَٰذَا كِتَابٌ مُصَدِّقٌ لِسَانًا عَرَبِيًّا لِيُنْذِرَ الَّذِينَ ظَلَمُوا وَبُشْرَىٰ لِلْمُحْسِنِينَ
ហើយពីសម័យកាលមុន វាមានគម្ពីររបស់មូសា ជាការដឹកនាំមួយ និងជាក្តីអា ណិតអាសូរមួយ។ ហើយនេះជាគម្ពីរមួយ បញ្ជាក់ជាភាសាអារ៉ាប់ ដើម្បីនឹងព្រមានពពួក ដែល បានសាងបាបកម្ម ហើយនឹងលើកទឹកចិត្ត ចំពោះពួកអ្នកសាងកុសល
إِنَّ الَّذِينَ قَالُوا رَبُّنَا اللَّهُ ثُمَّ اسْتَقَامُوا فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ជាការពិតណាស់ ពួក ដែលបានថា ម្ចាស់របស់យើងគឺអល់ឡោះ ក្រោយមក ពួកគេបានប្រកាន់ខ្ជាប់ ដូចនេះ ឥតមានការ ភ័យខ្លាចណាមួយលើពួកគេទេ ហើយពួកគេក៏មិនកើតទុក្ខដែរ
أُولَٰئِكَ أَصْحَابُ الْجَنَّةِ خَالِدِينَ فِيهَا جَزَاءً بِمَا كَانُوا يَعْمَلُونَ
ពួកទាំងនេះ ហើយគឺជាពពួក សួគ៌ាដ៏អនន្តកាលក្នុងសួគ៌ានោះ ជាការទូទាត់មួយ ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត
وَوَصَّيْنَا الْإِنْسَانَ بِوَالِدَيْهِ إِحْسَانًا ۖ حَمَلَتْهُ أُمُّهُ كُرْهًا وَوَضَعَتْهُ كُرْهًا ۖ وَحَمْلُهُ وَفِصَالُهُ ثَلَاثُونَ شَهْرًا ۚ حَتَّىٰ إِذَا بَلَغَ أَشُدَّهُ وَبَلَغَ أَرْبَعِينَ سَنَةً قَالَ رَبِّ أَوْزِعْنِي أَنْ أَشْكُرَ نِعْمَتَكَ الَّتِي أَنْعَمْتَ عَلَيَّ وَعَلَىٰ وَالِدَيَّ وَأَنْ أَعْمَلَ صَالِحًا تَرْضَاهُ وَأَصْلِحْ لِي فِي ذُرِّيَّتِي ۖ إِنِّي تُبْتُ إِلَيْكَ وَإِنِّي مِنَ الْمُسْلِمِينَ
ហើយយើងបានដាក់បង្គាប់ទៅលើមនុស្ស នូវការសាងកុសលនឹងមាតាបិតារបស់គេ។ មាតាគេ បានពរផ្ទៃគេ ដោយការលំបាកលំបិនមួយ ហើយបានប្រសូតគេ ដោយការលំបាកលំបិនមួយ ទៀត។ ហើយការពរផ្ទៃគេ និងការផ្តាច់ដោះគេ គឺសាមសិបខែ រហូតកាលគេបានឈានទៅដល់ ភាពរឹងប៉ឹងរបស់គេ និងឈានដល់អាយុសែសិបឆ្នាំ គេបានពោលថា ឱម្ចាស់ខ្ញុំ សូមលោកមេត្តា រៀបចំឱ្យខ្ញុំ ដើម្បីខ្ញុំសំដែងឧបការគុណ ចំពោះក្តីអនុគ្រោះរបស់លោក ដែលលោកបានផ្តល់ ក្តីអនុគ្រោះមកលើខ្ញុំ និងទៅលើមាតាបិតារបស់ខ្ញុំ ហើយខ្ញុំនឹងសាងកុសលមួយ ដែលលោក យល់ព្រម ហើយសូមលោក មេត្តាកែលំអឱ្យខ្ញុំនៅក្នុងកូនចៅខ្ញុំផង។ ជាការពិតណាស់ ខ្ញុំបាន វិលត្រឡប់ទៅកាន់លោកវិញ ខ្ញុំក្នុងចំណោមពួកអ្នកធ្វើតាម

Choose other languages: