Quran Apps in many lanuages:

Surah Al-Anaam Ayahs #156 Translated in Khmer

وَلَا تَقْرَبُوا مَالَ الْيَتِيمِ إِلَّا بِالَّتِي هِيَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُ ۖ وَأَوْفُوا الْكَيْلَ وَالْمِيزَانَ بِالْقِسْطِ ۖ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا ۖ وَإِذَا قُلْتُمْ فَاعْدِلُوا وَلَوْ كَانَ ذَا قُرْبَىٰ ۖ وَبِعَهْدِ اللَّهِ أَوْفُوا ۚ ذَٰلِكُمْ وَصَّاكُمْ بِهِ لَعَلَّكُمْ تَذَكَّرُونَ
ហើយចូរពួកអ្នកកុំទៅជិតទ្រព្យសម្បត្តិកុមារកំព្រា លើកលែងតែដោយប្រការដ៏ប្រសើរ បំផុត ទាល់តែកុមារនោះចូលដល់អាយុពេញវ័យ ចូរបំពេញដោយយុត្តិធម៌ នូវរង្វាស់ រង្វាល់ និងការថ្លឹង។ យើងមិនដាក់បន្ទុកចំពោះបុគ្គលណាម្នាក់ ហួសពីសមត្ថភាពរបស់ គេឡើយ។ កាលណាអ្នកនិយាយ អ្នកត្រូវប្រកាន់យុត្តិធម៌ ទោះបីគេនោះជាញាតិជិត ស្និទ្ធយ៉ាងណាក៏ដោយ។ ចូរអ្នកបំពេញចំពោះកិច្ចសន្យារបស់អល់ឡោះ។ ទាំងអស់នេះ លោកបានដាក់បង្គាប់បញ្ជាឱ្យពួកអ្នកអនុវត្ត ដើម្បីឱ្យពួកអ្នកនឹកឃើញឡើងវិញ
وَأَنَّ هَٰذَا صِرَاطِي مُسْتَقِيمًا فَاتَّبِعُوهُ ۖ وَلَا تَتَّبِعُوا السُّبُلَ فَتَفَرَّقَ بِكُمْ عَنْ سَبِيلِهِ ۚ ذَٰلِكُمْ وَصَّاكُمْ بِهِ لَعَلَّكُمْ تَتَّقُونَ
នេះគឺពិតជាផ្លូវរបស់យើងដ៏ត្រឹមត្រូវបំផុត ហេតុនេះ ចូរពួកអ្នកប្រតិបត្តិតាមផ្លូវនេះ ហើយចូរពួកអ្នកកុំធ្វើតាមផ្លូវទាំងឡាយ ព្រោះវានឹងនាំពួកអ្នកបែកចេញពីផ្លូវលោក។ ទាំងអស់នេះ គឺលោកបានដាក់បង្គាប់បញ្ជាឱ្យពួកអ្នកអនុវត្ត ដើម្បីឱ្យពួកអ្នកគោរព កោតខ្លាច
ثُمَّ آتَيْنَا مُوسَى الْكِتَابَ تَمَامًا عَلَى الَّذِي أَحْسَنَ وَتَفْصِيلًا لِكُلِّ شَيْءٍ وَهُدًى وَرَحْمَةً لَعَلَّهُمْ بِلِقَاءِ رَبِّهِمْ يُؤْمِنُونَ
ក្រោយមក យើងបានប្រទានទៅមូសា នូវគម្ពីរជាការពេញលេញ សំរាប់អ្នកដែលបានសាងគុណធម៌ ជាការបកស្រាយវែកញែកនូវវត្ថុទាំងអស់ ជាការនាំ ផ្លូវមួយ និងជាក្តីអាណិតអាសូរបំផុតមួយ ដើម្បីពួកគេមានជំនឿលើការជួបនឹងម្ចាស់ របស់ពួកគេ
وَهَٰذَا كِتَابٌ أَنْزَلْنَاهُ مُبَارَكٌ فَاتَّبِعُوهُ وَاتَّقُوا لَعَلَّكُمْ تُرْحَمُونَ
នេះគឺជាគម្ពីរមួយដ៏ប្រសិទ្ធិ ដែលយើងបានដាក់ចុះទៅ ហេតុនេះ ចូរពួកអ្នកប្រតិបត្តិតាមគម្ពីរនេះ ហើយចូរពួកអ្នកគោរពកោតខ្លាច ដើម្បីគេនឹងអាណិត អាសូរពួកអ្នក
أَنْ تَقُولُوا إِنَّمَا أُنْزِلَ الْكِتَابُ عَلَىٰ طَائِفَتَيْنِ مِنْ قَبْلِنَا وَإِنْ كُنَّا عَنْ دِرَاسَتِهِمْ لَغَافِلِينَ
ដើម្បីកុំឱ្យអ្នកទាំងឡាយនិយាយថា ការពិតគម្ពីរនេះ គេបានដាក់ ចុះមកតែទៅលើពីរក្រុមនៃពួកកាលពីមុនពួកយើងប៉ុណ្ណោះ ហើយអំពីការសិក្សារបស់ ពួកគេនោះ ពួកយើងពិតជាភ្លេចអស់ហើយ

Choose other languages: