Surah Al-Anbiya Translated in Khmer

اقْتَرَبَ لِلنَّاسِ حِسَابُهُمْ وَهُمْ فِي غَفْلَةٍ مُعْرِضُونَ

សម្រាប់ពួកមនុស្ស ថ្ងៃជំនុំជំរះរបស់ពួកគេត្រូវបានខិតចូលជិត ហើយពួកគេស្ថិតក្នុង ការធ្វេសប្រហែសដោយពួកគេគេចខ្លួន
مَا يَأْتِيهِمْ مِنْ ذِكْرٍ مِنْ رَبِّهِمْ مُحْدَثٍ إِلَّا اسْتَمَعُوهُ وَهُمْ يَلْعَبُونَ

ឥរាល់ការរំលឹកថ្មីៗមកពីម្ចាស់ពួកគេដែល ទៅដល់ពួកគេ សុទ្ធតែត្រូវបានពួកគេស្តាប់ការរំលឹកនោះទាំងលេងសើច
لَاهِيَةً قُلُوبُهُمْ ۗ وَأَسَرُّوا النَّجْوَى الَّذِينَ ظَلَمُوا هَلْ هَٰذَا إِلَّا بَشَرٌ مِثْلُكُمْ ۖ أَفَتَأْتُونَ السِّحْرَ وَأَنْتُمْ تُبْصِرُونَ

រាយមាយចិត្តគំនិតរបស់ពួកគេ ហើយពួកបំពារបំពានបានខ្សឹបខ្សៀវថា នេះគឺគ្មាន អ្វីក្រៅពីជាមនុស្សដូចពួកអ្នកនោះទេ តើពួកអ្នកនៅតែទៅកាន់មន្តអាគមទៀត ក្នុង ករណីដែលពួកអ្នកកំពុងឃើញច្បាស់នឹងភ្នែកហើយនោះ?
قَالَ رَبِّي يَعْلَمُ الْقَوْلَ فِي السَّمَاءِ وَالْأَرْضِ ۖ وَهُوَ السَّمِيعُ الْعَلِيمُ

មូហាំម៉ាត់បានថា ម្ចាស់របស់យើងដឹងនូវពាក្យសំដីនៅឯមេឃ និងដី ហើយលោកជាអ្នកឮបំផុត ជាអ្នកដឹងបំផុត
بَلْ قَالُوا أَضْغَاثُ أَحْلَامٍ بَلِ افْتَرَاهُ بَلْ هُوَ شَاعِرٌ فَلْيَأْتِنَا بِآيَةٍ كَمَا أُرْسِلَ الْأَوَّلُونَ

តាមពិតពួកគេថា ឬមួយជាសុបិនរវើរវាយ ឬមួយមូហាំម៉ាត់ បានប្រឌិតវាឡើង ឬមួយមូហាំម៉ាត់ជាកវី ដូចនេះ ចូរមូហាំម៉ាត់នាំមកកាន់យើង នូវភស្តុតាងណាមួយ ដូចដែលគេបានបញ្ជូនទៅកាន់បុព្វបុរស
مَا آمَنَتْ قَبْلَهُمْ مِنْ قَرْيَةٍ أَهْلَكْنَاهَا ۖ أَفَهُمْ يُؤْمِنُونَ

គ្មានអ្នកស្រុក ភូមិណាមួយ នាកាលសម័យមុនរបស់ពួកគេ ដែលយើងបានធ្វើឱ្យវិនាសនោះ ត្រូវ បានជឿនោះទេ ដូចនេះ តើពួកគេទាំងនេះនឹងជឿឬ?
وَمَا أَرْسَلْنَا قَبْلَكَ إِلَّا رِجَالًا نُوحِي إِلَيْهِمْ ۖ فَاسْأَلُوا أَهْلَ الذِّكْرِ إِنْ كُنْتُمْ لَا تَعْلَمُونَ

អ្នកដែលកាលសម័យ មុនអ្នក ដែលយើងបានចាត់បញ្ជូនទៅនោះ គ្មានអ្វីក្រៅពីជាបុរសដែលយើងវ៉ាហ៊ី ទៅកាន់ពួកគេនោះឡើយ។ ដូចនេះ ចូរពួកអ្នកសួរពួកដែលចងចាំចុះ បើសិនពួក អ្នកមិនទាន់ចេះដឹង
وَمَا جَعَلْنَاهُمْ جَسَدًا لَا يَأْكُلُونَ الطَّعَامَ وَمَا كَانُوا خَالِدِينَ

ហើយយើងមិនបានធ្វើឱ្យពួកគេទៅជាអង្គប្រាណ ដែលមិន បរិភោគចំណីអាហារនោះទេ ហើយពួកគេក៏ពុំមែនជាអ្នកអនន្តកាលដែរ
ثُمَّ صَدَقْنَاهُمُ الْوَعْدَ فَأَنْجَيْنَاهُمْ وَمَنْ نَشَاءُ وَأَهْلَكْنَا الْمُسْرِفِينَ

ក្រោយ មកយើងបានបំពេញកិច្ចសន្យាជូនពួកគេ រួចយើងបានសង្គ្រោះពួកគេ និងអ្នក ដែលយើងប៉ងប្រាថ្នា ហើយយើងបានធ្វើឱ្យវិនាសហិនហោចចំពោះពួកអ្នកបំពាន
لَقَدْ أَنْزَلْنَا إِلَيْكُمْ كِتَابًا فِيهِ ذِكْرُكُمْ ۖ أَفَلَا تَعْقِلُونَ

ជាការពិតណាស់ យើងបានដាក់ចុះទៅកាន់ពួកអ្នកនូវគម្ពីរមួយ ដែលក្នុងគម្ពីរ នោះមានការរំលឹកពួកអ្នក ដូចនេះ តើពួកអ្នកនៅតែមិនទាន់យល់ទៀតឬ?
Load More