Quran Apps in many lanuages:

Surah Al-Araf Ayahs #156 Translated in Khmer

إِنَّ الَّذِينَ اتَّخَذُوا الْعِجْلَ سَيَنَالُهُمْ غَضَبٌ مِنْ رَبِّهِمْ وَذِلَّةٌ فِي الْحَيَاةِ الدُّنْيَا ۚ وَكَذَٰلِكَ نَجْزِي الْمُفْتَرِينَ
ការពិត បណ្តាអ្នកដែលទទួលយកបដិមាកូនគោឈ្មោលធ្វើជាទីសក្ការៈ ពិតជាត្រូវបានធ្លាក់ទៅពួកគេទាំងនោះ នូវការក្រេវក្រាធពីម្ចាស់របស់ពួកគេ និងការអាប់យសក្នុងជីវិតលោកិយ។ ដូចនេះហើយ យើងទូទាត់ ចំពោះពួកជនដែលប្រឌិត
وَالَّذِينَ عَمِلُوا السَّيِّئَاتِ ثُمَّ تَابُوا مِنْ بَعْدِهَا وَآمَنُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَغَفُورٌ رَحِيمٌ
ពួកដែលបានសាងនូវអំពើអកុសលទាំងឡាយ ក្រោយមកពួកគេបាន កើតមានវិប្បដិសារី បន្ទាប់ពីនោះមក ហើយពួកគេមានជំនឿ។ ការពិតម្ចាស់របស់អ្នក បន្ទាប់ពីនោះ ជាអ្នកអភ័យទោសឱ្យ ព្រមទាំងអាណិតអាសូរបំផុត
وَلَمَّا سَكَتَ عَنْ مُوسَى الْغَضَبُ أَخَذَ الْأَلْوَاحَ ۖ وَفِي نُسْخَتِهَا هُدًى وَرَحْمَةٌ لِلَّذِينَ هُمْ لِرَبِّهِمْ يَرْهَبُونَ
នៅពេលដែលក្តីក្រេវក្រោធបានស្ងប់ស្ងាត់ពី មូសា គេបានចាប់យកសន្លឹកសាស្ត្រាទាំងឡាយ។ ហើយនៅក្នុងអត្ថបទច្បាប់របស់សន្លឹកសាស្ត្រានោះ មានស្តីពីមគ្គុទ្ទេសន៍ និងក្តីអាណិតអាសូរចំពោះបណ្តាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេ
وَاخْتَارَ مُوسَىٰ قَوْمَهُ سَبْعِينَ رَجُلًا لِمِيقَاتِنَا ۖ فَلَمَّا أَخَذَتْهُمُ الرَّجْفَةُ قَالَ رَبِّ لَوْ شِئْتَ أَهْلَكْتَهُمْ مِنْ قَبْلُ وَإِيَّايَ ۖ أَتُهْلِكُنَا بِمَا فَعَلَ السُّفَهَاءُ مِنَّا ۖ إِنْ هِيَ إِلَّا فِتْنَتُكَ تُضِلُّ بِهَا مَنْ تَشَاءُ وَتَهْدِي مَنْ تَشَاءُ ۖ أَنْتَ وَلِيُّنَا فَاغْفِرْ لَنَا وَارْحَمْنَا ۖ وَأَنْتَ خَيْرُ الْغَافِرِينَ
មូសា បានជ្រើសរើសពួកគេនូវបុរសចិតសិបនាក់ សំរាប់កាលកំណត់របស់យើង។ ក្រោយមក ក្នុងខណៈដែល បានក្របួចយកពួកគេដោយការរញ្ជួយផែនដី មូសាថា ឱម្ចាស់ខ្ញុំ! បើលោកមានបំណង លោកអាច បំផ្លាញពួកគេមុននេះ ព្រមទាំងខ្ញុំរួមជាមួយពួកគេផង។ តើលោកនឹងបំផ្លាញពួកយើង ដោយសារតែអ្វី ដែលបានប្រព្រឹត្តឡើងដោយពួកឆោតល្ងង់ក្នុងចំណោមពួកយើងនោះឬ? អ្វីដែលពួកគេបានប្រព្រឹត្ត នោះ គឺសុទ្ធតែការសាកល្បងអំពីលោកទាំងអស់ ដើម្បីលោកនឹងបំភាន់វង្វេងជនណាដែលលោកប្រាថ្នា ហើយលោកនឹងមគ្គុទ្ទេសជនណាដែលលោកប្រាថ្នា។ លោកជាអ្នកគាំពារពួកយើង ហេតុនេះ សូម លោកមេត្តាអភ័យទោស និងប្រោសប្រណីឱ្យពួកយើងផង។ លោកជាអ្នកអភ័យទោសឱ្យដ៏ល្អបំផុត
وَاكْتُبْ لَنَا فِي هَٰذِهِ الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ إِنَّا هُدْنَا إِلَيْكَ ۚ قَالَ عَذَابِي أُصِيبُ بِهِ مَنْ أَشَاءُ ۖ وَرَحْمَتِي وَسِعَتْ كُلَّ شَيْءٍ ۚ فَسَأَكْتُبُهَا لِلَّذِينَ يَتَّقُونَ وَيُؤْتُونَ الزَّكَاةَ وَالَّذِينَ هُمْ بِآيَاتِنَا يُؤْمِنُونَ
ហើយសូមលោកមេត្តាកំណត់សំរាប់ពួកយើង នូវកុសលក្នុងជីវិតបច្ចុប្បន្ន និងក្នុងបរលោក។ ប្រាកដណាស់ ពួកយើងបានវិលត្រឡប់ទៅលោកវិញ ហើយអល់ឡោះបានវាចារថា ទណ្ឌកម្មរបស់យើង តម្រូវឱ្យប៉ះទង្គិចដល់អ្នក ដែលយើងប្រាថ្នា ហើយក្តីអាណិតអាសូររបស់យើង បានជ្រួតជ្រាប នូវគ្រប់ វត្ថុទាំងអស់។ យើងនឹងកំណត់ក្តីអាណិតអាសូរនេះ សំរាប់តែពួកដែល គោរពកោតខ្លាចយើង ពួកដកហ្សាកាត៍ ព្រមទាំងពួកដែលមានជំនឿចំពោះ អាយ៉ាត់ៗរបស់យើង

Choose other languages: