Quran Apps in many lanuages:

Surah Al-Araf Ayahs #80 Translated in Khmer

قَالَ الَّذِينَ اسْتَكْبَرُوا إِنَّا بِالَّذِي آمَنْتُمْ بِهِ كَافِرُونَ
ពួកដែលបានវាយឬកក្អេងក្អាងបាននិយាយថា រីឯពួកយើងពិតជាអ្នកអជំនឿ នូវអ្វីដែលពួកអ្នកមានជំនឿនោះ
فَعَقَرُوا النَّاقَةَ وَعَتَوْا عَنْ أَمْرِ رَبِّهِمْ وَقَالُوا يَا صَالِحُ ائْتِنَا بِمَا تَعِدُنَا إِنْ كُنْتَ مِنَ الْمُرْسَلِينَ
ពួកគេក៏បាន កាប់សត្វអូដ្ឋញី ហើយពួកគេមានះ មិនស្តាប់ឱវាទម្ចាស់របស់ពួកគេ ពួកគេបាន និយាយថា ឱសាឡេះ! ចូរអ្នកនាំមកកាន់យើង នូវអ្វីដែលអ្នកសន្យាមកចំពោះយើង ប្រសិនបើអ្នកពិតជាស្ថិតក្នុងចំណោមពួករ៉សូល ដែលត្រូវគេចាត់បញ្ជូនមែននោះ
فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ
ហេតុនេះ រញ្ជួយផែនដី បានក្របួចយកជីវិតពួកគេ រួចមកពួកគេក្លាយជាអ្នក ស្លាប់សណ្តូកក្នុងលំនៅឋានរបស់ពួកគេរៀងៗខ្លួន
فَتَوَلَّىٰ عَنْهُمْ وَقَالَ يَا قَوْمِ لَقَدْ أَبْلَغْتُكُمْ رِسَالَةَ رَبِّي وَنَصَحْتُ لَكُمْ وَلَٰكِنْ لَا تُحِبُّونَ النَّاصِحِينَ
ក្រោយមក សាឡេះបាន បែរចេញពីពួកគេទាំងនោះ ហើយបាននិយាយថា ឱក្រុមពួករបស់យើង! ជាការពិត ណាស់ យើងបានបញ្ជូនបន្តទៅកាន់ពួកអ្នក នូវសាររបស់ម្ចាស់យើង ហើយយើង បានជូនយោបល់ទៅពួកអ្នក ក៏ប៉ុន្តែពួកអ្នកមិនចូលចិត្តពួកដែលជូនយោបល់ទេ
وَلُوطًا إِذْ قَالَ لِقَوْمِهِ أَتَأْتُونَ الْفَاحِشَةَ مَا سَبَقَكُمْ بِهَا مِنْ أَحَدٍ مِنَ الْعَالَمِينَ
លោទ ក្នុងពេលដែលលោទបាននិយាយទៅកាន់ក្រុមគេថា តើពួកអ្នកប្រព្រឹត្តអំពើ អាស្រូវភាស ដែលកាលពីមុនអ្នក គ្មានអ្នកណាម្នាក់នៃលោកទាំងមូលបានប្រព្រឹត្ត អំពើនេះឡើយឬ?

Choose other languages: