لَا أُقْسِمُ بِهَٰذَا الْبَلَدِ

យើងស្បថនឹងស្រុកទេស (ម៉ាកះ)នេះ
وَأَنْتَ حِلٌّ بِهَٰذَا الْبَلَدِ

ហើយនិងអ្នកដែលជាអ្នកនៅស្រុកទេស នេះ
وَوَالِدٍ وَمَا وَلَدَ

និងអ្នកឱ្យកំណើត និងអ្វីដែលប្រសូត
لَقَدْ خَلَقْنَا الْإِنْسَانَ فِي كَبَدٍ

ជាការពិតណាស់ យើងបាន បង្កើតមនុស្សក្នុងទុក្ខនឿយណាយ
أَيَحْسَبُ أَنْ لَنْ يَقْدِرَ عَلَيْهِ أَحَدٌ

តើមនុស្សគិតស្មានថា គ្មានអ្នកណាម្នាក់ មានអំណាចលើគេទេឬ?
يَقُولُ أَهْلَكْتُ مَالًا لُبَدًا

គេថា យើងបានចំណាយទ្រព្យសម្បត្តិយ៉ាងច្រើន
أَيَحْسَبُ أَنْ لَمْ يَرَهُ أَحَدٌ

តើគេគិតស្មានថា គ្មានអ្នកណាម្នាក់ឃើញគេទេឬ?
أَلَمْ نَجْعَلْ لَهُ عَيْنَيْنِ

តើយើងពុំទាន់ចាត់ឱ្យ គេមានចក្ខុពីរទេឬ?
وَلِسَانًا وَشَفَتَيْنِ

ហើយអណ្តាតមួយ និងបបូរមាត់ពីរ?
وَهَدَيْنَاهُ النَّجْدَيْنِ

រួចយើងបាន មគ្គុទ្ទេសគេនូវផ្លូវពីរ
Load More