Quran Apps in many lanuages:

Surah Al-Hajj Ayahs #22 Translated in Khmer

أَلَمْ تَرَ أَنَّ اللَّهَ يَسْجُدُ لَهُ مَنْ فِي السَّمَاوَاتِ وَمَنْ فِي الْأَرْضِ وَالشَّمْسُ وَالْقَمَرُ وَالنُّجُومُ وَالْجِبَالُ وَالشَّجَرُ وَالدَّوَابُّ وَكَثِيرٌ مِنَ النَّاسِ ۖ وَكَثِيرٌ حَقَّ عَلَيْهِ الْعَذَابُ ۗ وَمَنْ يُهِنِ اللَّهُ فَمَا لَهُ مِنْ مُكْرِمٍ ۚ إِنَّ اللَّهَ يَفْعَلُ مَا يَشَاءُ ۩
តើ អ្នកឃើញដែរឬទេថា ប្រាកដណាស់កំពុងតែស៊ូជោទឆ្ពោះទៅអល់ឡោះ ដោយអ្នកដែលមាន ឯមេឃ អ្នកដែលមានឯដី សុរិយា ចន្ទ្រា តារានានា ភ្នំគីរី រុក្ខជាតិ សត្វធាតុ ព្រមទាំងភាគច្រើននៃមនុស្ស។ ហើយភាគច្រើនទៀតសម នឹងត្រូវទណ្ឌកម្ម។ ជនណាដែលអល់ឡោះបានបន្ទាបបន្ថោក ជននោះ គ្មានអ្នកផ្តល់កត្តិយសឡើយ។ អល់ឡោះ ពិតជាប្រព្រឹត្តនូវអ្វីដែលលោក ប្រាថ្នា
هَٰذَانِ خَصْمَانِ اخْتَصَمُوا فِي رَبِّهِمْ ۖ فَالَّذِينَ كَفَرُوا قُطِّعَتْ لَهُمْ ثِيَابٌ مِنْ نَارٍ يُصَبُّ مِنْ فَوْقِ رُءُوسِهِمُ الْحَمِيمُ
គូបដិបក្ខទាំងពីរនេះ ពួកគេបានជំទាស់គ្នាស្តីពីម្ចាស់ របស់ពួកគេ។ ដូចនេះ ពួកដែលមិនបានជឿ គេនឹងកាត់ទៅឱ្យពួកគេ នូវសំលៀកបំពាក់អំពីភ្លើង រីឯពីលើក្បាលពួកគេ គេនឹងចាក់ទឹកក្តៅ ពុះ
يُصْهَرُ بِهِ مَا فِي بُطُونِهِمْ وَالْجُلُودُ
គេនឹងរំលាយដោយទឹកក្តៅពុះ នូវអ្វីដែលមានក្នុងពោះពួកគេ ព្រមទាំងស្បែកខ្លួនប្រាណ
وَلَهُمْ مَقَامِعُ مِنْ حَدِيدٍ
ហើយសម្រាប់ពួកគេត្រូវរងអន្លូង ក្បាលស្វាអំពីដែក
كُلَّمَا أَرَادُوا أَنْ يَخْرُجُوا مِنْهَا مِنْ غَمٍّ أُعِيدُوا فِيهَا وَذُوقُوا عَذَابَ الْحَرِيقِ
នៅរាល់លើកដែលពួកគេមានបំណងចង់ចេញ ពីនរកដោយសារវេទនា គេបានបង្វិលពួកនោះត្រឡប់ទៅក្នុងនរកវិញ ជាមួយសំដីថា ចូរពួកអ្នកទទួលរសជាតិ នូវទណ្ឌកម្មដ៏ឆាបឆេះ

Choose other languages: