Quran Apps in many lanuages:

Surah Al-Jinn Ayahs #11 Translated in Khmer

وَأَنَّهُمْ ظَنُّوا كَمَا ظَنَنْتُمْ أَنْ لَنْ يَبْعَثَ اللَّهُ أَحَدًا
ពួកគេ (ជិន) បានគិតស្មាន ដូចដែលពួកអ្នកបានគិតស្មានដែរថា អល់ឡោះនឹងមិនប្រោសម្នាក់ណាសោះឡើយ
وَأَنَّا لَمَسْنَا السَّمَاءَ فَوَجَدْنَاهَا مُلِئَتْ حَرَسًا شَدِيدًا وَشُهُبًا
ពួកយើង បានស្ទាបស្ទង់មេឃ រួចមកយើងបានប្រទះឃើញមេឃនោះ ត្រូវបានពោរពេញដោយការការពារ ដ៏រឹងមាំបំផុត និងដុំភ្លើង
وَأَنَّا كُنَّا نَقْعُدُ مِنْهَا مَقَاعِدَ لِلسَّمْعِ ۖ فَمَنْ يَسْتَمِعِ الْآنَ يَجِدْ لَهُ شِهَابًا رَصَدًا
ពួកយើងធ្លាប់បានអង្គុយនៅទីកន្លែងអង្គុយនាឯមេឃដើម្បីស្តាប់។ ក៏ប៉ុន្តែឥឡូវនេះ ជនណាដែលត្រងត្រាប់ស្តាប់ជននោះនឹងជួបប្រទះនូវដុំភ្លើងមួយ ដែលរង់ចាំ ឃ្លាំមើលចំពោះគេ
وَأَنَّا لَا نَدْرِي أَشَرٌّ أُرِيدَ بِمَنْ فِي الْأَرْضِ أَمْ أَرَادَ بِهِمْ رَبُّهُمْ رَشَدًا
ពួកយើងមិនបានដឹងទេថា តើប្រការអាក្រក់ឬ ដែលពួកគេចង់ឱ្យមាន ដល់ជនដែលនៅឯដី ឬក៏ម្ចាស់ពួកគេចង់ឱ្យពួកគេមានសុភវិនិច្ឆ័យ
وَأَنَّا مِنَّا الصَّالِحُونَ وَمِنَّا دُونَ ذَٰلِكَ ۖ كُنَّا طَرَائِقَ قِدَدًا
ហើយក្នុងចំណោមពួក យើង ពិតជាមានអ្នកសាងកុសល ហើយក្នុងចំណោមពួកយើង មានអ្នកផ្ទុយពីនេះ ពួកយើងជា អ្នកមានផ្លូវផ្សេងៗគ្នា

Choose other languages: