Download Mobile App:

Surah Al-Maeda Ayah #2 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا لَا تُحِلُّوا شَعَائِرَ اللَّهِ وَلَا الشَّهْرَ الْحَرَامَ وَلَا الْهَدْيَ وَلَا الْقَلَائِدَ وَلَا آمِّينَ الْبَيْتَ الْحَرَامَ يَبْتَغُونَ فَضْلًا مِنْ رَبِّهِمْ وَرِضْوَانًا ۚ وَإِذَا حَلَلْتُمْ فَاصْطَادُوا ۚ وَلَا يَجْرِمَنَّكُمْ شَنَآنُ قَوْمٍ أَنْ صَدُّوكُمْ عَنِ الْمَسْجِدِ الْحَرَامِ أَنْ تَعْتَدُوا ۘ وَتَعَاوَنُوا عَلَى الْبِرِّ وَالتَّقْوَىٰ ۖ وَلَا تَعَاوَنُوا عَلَى الْإِثْمِ وَالْعُدْوَانِ ۚ وَاتَّقُوا اللَّهَ ۖ إِنَّ اللَّهَ شَدِيدُ الْعِقَابِ
ឱពួកដែលបានជឿ! ចូរពួកអ្នកកុំបំពានស៊ីអើររបស់អល់ឡោះ ខែបំរាមសត្វហ័ទ៉្យះ (សត្វសម្រាប់បូជាយញ្ញ) សត្វដែលគេបំពាក់ប្រឡៅក និងពួកដែលសំដៅទៅពៃតុលឡោះក្នុងបំណងស្វែងរកការអនុ- គ្រោះ និងការយល់ព្រមពីម្ចាស់របស់ពួកគេ។ កាលណាពួកអ្នកបានរួចរាល់ពីអិហរ៉ាមនោះ ពួកអ្នកអាចប្រមាញ់បា់ន។ ហើយចូរកុំបណ្តោយឱ្យចិត្តស្អប់ខ្ពើមចំពោះមនុស្សមួយក្រុម ដែលធ្លាប់បានរារាំងពួកអ្នកពីម៉ាស្ជីទិលហារ៉ាមនោះ ញុះញង់ពួកអ្នកឱ្យបំពានឱ្យសោះ។ ចូរពួកអ្នកជួយគ្នាលើអំពើល្អ និងការគោរពកោតខ្លាច ហើយចូរពួកអ្នកកុំជួយគ្នាលើអំពើបាប និងការធ្វើសត្រូវ។ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះ។ ការពិតអល់ឡោះជាអ្នកធ្វើទោសខ្លាំងបំផុត