Quran Apps in many lanuages:

Surah An-Nahl Ayahs #98 Translated in Khmer

وَلَا تَتَّخِذُوا أَيْمَانَكُمْ دَخَلًا بَيْنَكُمْ فَتَزِلَّ قَدَمٌ بَعْدَ ثُبُوتِهَا وَتَذُوقُوا السُّوءَ بِمَا صَدَدْتُمْ عَنْ سَبِيلِ اللَّهِ ۖ وَلَكُمْ عَذَابٌ عَظِيمٌ
ហើយចូរពួកអ្នកកុំយកប្រណិធានរបស់ពួកអ្នក ធ្វើជាការបោកប្រាស់រវាងពួកអ្នក ពុំ នោះសោត បាតជើងនឹងភ្លាត់ បន្ទាប់ពីការមាំទាំរបស់វារួច ហើយពួកអ្នកនឹងទទួល រសជាតិដ៏អាក្រក់ ដោយសារតែអ្វីដែលពួកអ្នកបានរំខានគេពីផ្លូវរបស់អល់ឡោះ។ ហើយសម្រាប់ពួកអ្នក ទណ្ឌកម្មមួយដ៏ធំធេងបំផុត
وَلَا تَشْتَرُوا بِعَهْدِ اللَّهِ ثَمَنًا قَلِيلًا ۚ إِنَّمَا عِنْدَ اللَّهِ هُوَ خَيْرٌ لَكُمْ إِنْ كُنْتُمْ تَعْلَمُونَ
ហើយចូរពួកអ្នកកុំលក់ការ សន្យារបស់អល់ឡោះ នូវតំលៃតិចតួចបំផុត។ ការពិតនៅឯអល់ឡោះ គឺសុទ្ធតែជា កុសលប៉ុណ្ណោះសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកធ្លាប់បានដឹង
مَا عِنْدَكُمْ يَنْفَدُ ۖ وَمَا عِنْدَ اللَّهِ بَاقٍ ۗ وَلَنَجْزِيَنَّ الَّذِينَ صَبَرُوا أَجْرَهُمْ بِأَحْسَنِ مَا كَانُوا يَعْمَلُونَ
អ្វីដែលមាននៅ ក្បែរពួកអ្នកនឹងវិនាសអស់។ ហើយអ្វីដែលមាននៅឯអល់ឡោះ គឺតាំងនៅជាប់រហូត។ ហើយយើងនឹងទូទាត់យ៉ាងប្រាកដ ចំពោះពួកដែលបានអត់ធ្មត់ នូវរង្វាន់របស់ពួកគេ ដោយប្រសើរជាងអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ
مَنْ عَمِلَ صَالِحًا مِنْ ذَكَرٍ أَوْ أُنْثَىٰ وَهُوَ مُؤْمِنٌ فَلَنُحْيِيَنَّهُ حَيَاةً طَيِّبَةً ۖ وَلَنَجْزِيَنَّهُمْ أَجْرَهُمْ بِأَحْسَنِ مَا كَانُوا يَعْمَلُونَ
ជនណាហើយដែលបាន សាងកុសលមួយ ទោះជាបុរសភេទ ឬនារីភេទ ហើយគេជាអ្នកមានជំនឿទៀតនោះ យើងប្រាកដជានឹងផ្តល់ជីវិតទៅគេ នូវជីវិតមួយដ៏ល្អប្រសើរ។ ហើយយើងនឹងទូទាត់ យ៉ាងប្រាកដ ចំពោះពួកគេនូវរង្វាន់របស់ពួកគេ ដោយប្រសើរជាងអ្វីដែលពួកគេធ្លាប់ បានប្រព្រឹត្ត
فَإِذَا قَرَأْتَ الْقُرْآنَ فَاسْتَعِذْ بِاللَّهِ مِنَ الشَّيْطَانِ الرَّجِيمِ
បើសិនកាលណាអ្នកចង់សូត្រអាល់គួរអាន ចូរពួកអ្នកសុំពំនាក់នឹង អល់ឡោះពីស្ហៃតនដែលត្រូវបំបរបង់

Choose other languages: