Quran Apps in many lanuages:

Surah Ar-Rad Ayahs #23 Translated in Khmer

أَفَمَنْ يَعْلَمُ أَنَّمَا أُنْزِلَ إِلَيْكَ مِنْ رَبِّكَ الْحَقُّ كَمَنْ هُوَ أَعْمَىٰ ۚ إِنَّمَا يَتَذَكَّرُ أُولُو الْأَلْبَابِ
ចុះអ្នកដែលកំពុងយល់ដឹងថា អ្វីដែលគេបានដាក់ចុះទៅកាន់អ្នកមកពីម្ចាស់របស់អ្នក សុទ្ធតែ សច្ចៈទាំងអស់នោះ តើប្រៀបដូចអ្នកដែលខ្វាក់ដែរឬទេ?។ មានតែពួកអ្នកមានប្រាជ្ញាវៃឆ្លាត ប៉ុណ្ណោះ ដែលនឹងនឹកឃើញបាន
الَّذِينَ يُوفُونَ بِعَهْدِ اللَّهِ وَلَا يَنْقُضُونَ الْمِيثَاقَ
គឺពួកដែលបំពេញសន្យាអល់ឡោះ ហើយពួកគេនឹង មិនបំផ្លាញសន្យាទាំងឡាយទេ
وَالَّذِينَ يَصِلُونَ مَا أَمَرَ اللَّهُ بِهِ أَنْ يُوصَلَ وَيَخْشَوْنَ رَبَّهُمْ وَيَخَافُونَ سُوءَ الْحِسَابِ
និងពួកដែលតភ្ជាប់អ្វីដែលអល់ឡោះបានដាក់បញ្ជាឱ្យ គេតភ្ជាប់ ហើយពួកគេកំពុងកោតញញើតម្ចាស់របស់ពួកគេ និងកោតខ្លាចចំពោះអកុសល នៃការទូទាត់
وَالَّذِينَ صَبَرُوا ابْتِغَاءَ وَجْهِ رَبِّهِمْ وَأَقَامُوا الصَّلَاةَ وَأَنْفَقُوا مِمَّا رَزَقْنَاهُمْ سِرًّا وَعَلَانِيَةً وَيَدْرَءُونَ بِالْحَسَنَةِ السَّيِّئَةَ أُولَٰئِكَ لَهُمْ عُقْبَى الدَّارِ
ពួកដែលបានស៊ូទ្រាំ ដើម្បីស្វែងរកការយល់ព្រមពីម្ចាស់របស់ពួកគេ ពួក គេបញ្ឈរសាឡាតិ៍ ហើយនឹងពួកគេបានចំណាយទាំងកំបាំង និងចំហនូវភាគខ្លះនៃអ្វីដែល យើងបានផ្តល់ជារ៉ីសគីដល់ពួកគេ ព្រមទាំងពួកគេរុញច្រានអំពើអកុសល ដោយអំពើកុសល ពួកគេទាំងអស់នេះហើយ ដែលពួកគេមានទីបញ្ចប់ល្អនៃលំនៅដ្ឋាន
جَنَّاتُ عَدْنٍ يَدْخُلُونَهَا وَمَنْ صَلَحَ مِنْ آبَائِهِمْ وَأَزْوَاجِهِمْ وَذُرِّيَّاتِهِمْ ۖ وَالْمَلَائِكَةُ يَدْخُلُونَ عَلَيْهِمْ مِنْ كُلِّ بَابٍ
គឺសួគ៌ារម្យស្ថាន ពួកគេនឹងចូលសួគ៌ានោះ ព្រមទាំងអ្នកដែលសាងកុសល ក្នុងចំណោមជីដូនជីតារបស់ពួក គេ ភរិយាពួកគេ និងបច្ឆាញាតិពួកគេ។ ហើយពួកម៉ាឡាអ៊ីកាត់នឹងចូលទៅកាន់ពួកគេមក ពីគ្រប់ទ្វារ

Choose other languages: