Quran Apps in many lanuages:

Surah At-Tawba Ayahs #45 Translated in Khmer

انْفِرُوا خِفَافًا وَثِقَالًا وَجَاهِدُوا بِأَمْوَالِكُمْ وَأَنْفُسِكُمْ فِي سَبِيلِ اللَّهِ ۚ ذَٰلِكُمْ خَيْرٌ لَكُمْ إِنْ كُنْتُمْ تَعْلَمُونَ
ចូរពួកអ្នកស្ទុះចេញទៅប្រយុទ្ធក្នុងសភាពស្រាល និងសភាពធ្ងន់ ហើយចូរពួកអ្នក តស៊ូក្នុងផ្លូវអល់ឡោះ ដោយទ្រព្យធនរបស់ពួកអ្នក និងខ្លួនប្រាណផ្ទាល់របស់ពួក អ្នក។ ទាំងនេះ គឺកុសលសំរាប់ពួកអ្នក បើពួកអ្នកធ្លាប់បានដឹង
لَوْ كَانَ عَرَضًا قَرِيبًا وَسَفَرًا قَاصِدًا لَاتَّبَعُوكَ وَلَٰكِنْ بَعُدَتْ عَلَيْهِمُ الشُّقَّةُ ۚ وَسَيَحْلِفُونَ بِاللَّهِ لَوِ اسْتَطَعْنَا لَخَرَجْنَا مَعَكُمْ يُهْلِكُونَ أَنْفُسَهُمْ وَاللَّهُ يَعْلَمُ إِنَّهُمْ لَكَاذِبُونَ
ប្រសិនបើ ការងារនេះជាអត្ថប្រយោជន៍ដ៏ងាយបំផុត និងជាដំណើរយ៉ាងខ្លីល្មម ពួកគេ ប្រាកដជាបានធ្វើតាមអ្នក ក៏ប៉ុន្តែដំណើរលំបាកលើពួកគេ បានស្ថិតនៅក្នុងផ្លូវ ឆ្ងាយ ហើយពួកគេនឹងសច្ចាក្នុងនាមអល់ឡោះ បើសិនយើងមានលទ្ធភាព យើង ប្រាកដជាបានរួមជាមួយពួកអ្នក ហើយពួកគេកំពុងបំផ្លាញខ្លួនប្រាណពួកគេផ្ទាល់ ហើយអល់ឡោះដឹងថា ពួកគេពិតជាពួកភូតកុហក
عَفَا اللَّهُ عَنْكَ لِمَ أَذِنْتَ لَهُمْ حَتَّىٰ يَتَبَيَّنَ لَكَ الَّذِينَ صَدَقُوا وَتَعْلَمَ الْكَاذِبِينَ
អល់ឡោះបានលុបកំហុស អំពីអ្នក។ ហេតុអ្វីបានជាអ្នកអនុញ្ញាតឱ្យពួកគេ មុននឹងពួកដែលបានប្រព្រឹត្តទៀង ត្រង់លេចធ្លោចំពោះអ្នក ហើយមុននឹងអ្នកស្គាល់ច្បាស់ពួកដែលភូតកុហក
لَا يَسْتَأْذِنُكَ الَّذِينَ يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ أَنْ يُجَاهِدُوا بِأَمْوَالِهِمْ وَأَنْفُسِهِمْ ۗ وَاللَّهُ عَلِيمٌ بِالْمُتَّقِينَ
ពួកដែលកំពុងជឿជាក់លើអល់ឡោះ និងថ្ងៃអវសាន នឹងមិនសុំអនុញ្ញាតពីអ្នក ដើម្បីឱ្យពួកគេបានផុតពីតស៊ូដោយទ្រព្យធនរបស់ពួកគេ ព្រមទាំងខ្លួនពួកគេផ្ទាល់ ឡើយ ហើយអល់ឡោះដឹងនូវពួកគោរពកោតខ្លាច
إِنَّمَا يَسْتَأْذِنُكَ الَّذِينَ لَا يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَارْتَابَتْ قُلُوبُهُمْ فَهُمْ فِي رَيْبِهِمْ يَتَرَدَّدُونَ
ដែលនឹងសុំអនុញ្ញាតពី អ្នកនោះ គឺមានតែពួកដែលមិនជឿលើអល់ឡោះ និងថ្ងៃអវសាន ហើយចិត្តពួកគេ បានពេញទៅដោយការស្ទាក់ស្ទើរ រួចមកពួកគេកំពុងរួញរាក្នុងភាពទីទើររបស់ ពួកគេឱ្យ

Choose other languages: