Surah Yunus Translated in Khmer

أَكَانَ لِلنَّاسِ عَجَبًا أَنْ أَوْحَيْنَا إِلَىٰ رَجُلٍ مِنْهُمْ أَنْ أَنْذِرِ النَّاسَ وَبَشِّرِ الَّذِينَ آمَنُوا أَنَّ لَهُمْ قَدَمَ صِدْقٍ عِنْدَ رَبِّهِمْ ۗ قَالَ الْكَافِرُونَ إِنَّ هَٰذَا لَسَاحِرٌ مُبِينٌ

តើមនុស្ស ទាំងឡាយមានការភ្ញាក់ផ្អើលឬ ដែលយើងបានវ៉ាហ៊ីទៅកាន់បុរសម្នាក់នៃពួកគេ គឺ ចូរអ្នកដាស់តឿនមនុស្ស ហើយចូរអ្នកផ្តល់ការរីករាយទៅពួកដែលបានជឿ ការពិត សំរាប់ពួកគេ គឺឋានៈខ្ពង់ខ្ពស់នៅឯម្ចាស់របស់ពួកគេ។ ពួកដែលគ្មានជំនឿបាន និយាយថា នេះគឺពិតជាគ្រូមន្តអាគមន៍មួយដ៏ជាក់ច្បាស់
إِنَّ رَبَّكُمُ اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ ۖ يُدَبِّرُ الْأَمْرَ ۖ مَا مِنْ شَفِيعٍ إِلَّا مِنْ بَعْدِ إِذْنِهِ ۚ ذَٰلِكُمُ اللَّهُ رَبُّكُمْ فَاعْبُدُوهُ ۚ أَفَلَا تَذَكَّرُونَ

ម្ចាស់របស់ពួកអ្នក គឺពិត ជាអល់ឡោះ ដែលលោកបានបង្កើតមេឃ និងដីក្នុងរយៈពេលប្រាំមួយថ្ងៃ ក្រោយ មក លោកបានអ៊ីសតាវ៉ាលើអារ៉ស្ស លោកគ្រប់គ្រងការងារទាំងអស់ គ្មានអ្នកធ្វើ អន្តរាគមន៍ណាម្នាក់ឡើយ បើសិនគ្មានការអនុញ្ញាតអំពីលោកជាមុនទេ។ ទាំងនេះគឺ អល់ឡោះជាម្ចាស់របស់ពួកអ្នក ដូចនេះ ចូរពួកអ្នកប្រណិប័តន៍លោក តើពួកអ្នកមិន ទាន់ជញ្ជឹងគិតទេឬ?
إِلَيْهِ مَرْجِعُكُمْ جَمِيعًا ۖ وَعْدَ اللَّهِ حَقًّا ۚ إِنَّهُ يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ لِيَجْزِيَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ بِالْقِسْطِ ۚ وَالَّذِينَ كَفَرُوا لَهُمْ شَرَابٌ مِنْ حَمِيمٍ وَعَذَابٌ أَلِيمٌ بِمَا كَانُوا يَكْفُرُونَ

ទីកន្លែងវិលត្រលប់របស់ពួកអ្នក គឺឆ្ពោះទៅលោកទាំងអស់ គ្នា គឺជាការសន្យារបស់អល់ឡោះដ៏សច្ចៈបំផុត។ លោកនឹងផ្តើមឱ្យកំណើត ក្រោយ មក លោកនឹងប្រោសឡើងវិញ ដើម្បីលោកនឹងជូនរង្វាន់ដោយយុត្តិធម៌ដល់ពួក ដែលបានជឿ និងបានប្រព្រឹត្តអំពើកុសលទាំងឡាយ។ រីឯពួកដែលមិនបានជឿវិញ សំរាប់ពួកគេ គ្រឿងផឹកពីទឹកដែលពុះ និងទណ្ឌកម្មដ៏ខ្លោចផ្សាបំផុត បណ្តាលមក ពីអ្វីដែលពួកគេធ្លាប់បានអជំនឿ
هُوَ الَّذِي جَعَلَ الشَّمْسَ ضِيَاءً وَالْقَمَرَ نُورًا وَقَدَّرَهُ مَنَازِلَ لِتَعْلَمُوا عَدَدَ السِّنِينَ وَالْحِسَابَ ۚ مَا خَلَقَ اللَّهُ ذَٰلِكَ إِلَّا بِالْحَقِّ ۚ يُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْلَمُونَ

លោកដែលបានបង្កើតសុរិយាជាពន្លឺ និងច័ន្ទ្រា ជារស្មី ហើយលោកបានកំណត់ច័ន្ទ្រាជាច្រើនរំកិល ដើម្បីពួកអ្នកដឹងរបាប់ឆ្នាំឱ្យ និង គណិត។ អល់ឡោះបានបង្កើតទាំងនោះ គ្មានអ្វីក្រៅពីដោយសច្ចៈបំផុតនោះឡើយ លោកបកស្រាយលំអិត នូវសក្ខីភាពទាំងឡាយ សំរាប់ក្រុមមនុស្សដែលយល់ដឹង
إِنَّ فِي اخْتِلَافِ اللَّيْلِ وَالنَّهَارِ وَمَا خَلَقَ اللَّهُ فِي السَّمَاوَاتِ وَالْأَرْضِ لَآيَاتٍ لِقَوْمٍ يَتَّقُونَ

ក្នុងការងារផ្លាស់ប្តូរវេលាគ្នាយប់និងថ្ងៃ ហើយនឹងអ្វីដែលអល់ឡោះបានបង្កើតមក នៅឯមេឃនិងដី ពិតជាភស្តុតាងនានាសំរាប់ក្រុមមនុស្សដែលបានកោតខ្លាច
إِنَّ الَّذِينَ لَا يَرْجُونَ لِقَاءَنَا وَرَضُوا بِالْحَيَاةِ الدُّنْيَا وَاطْمَأَنُّوا بِهَا وَالَّذِينَ هُمْ عَنْ آيَاتِنَا غَافِلُونَ

ប្រាកដណាស់ ពួកដែលមិនសង្ឃឹមចំពោះការជួបនឹងយើង ពួកគេពេញចិត្តនឹងជីវិត លោកិយ ហើយពួកគេបានសុខសាន្តនឹងលោកិយ និងពួកដែលសោះអង្គើយពី អាយ៉ាត់ៗរបស់យើង
أُولَٰئِكَ مَأْوَاهُمُ النَّارُ بِمَا كَانُوا يَكْسِبُونَ

ពួកទាំងនោះ ទីជ្រកកោនរបស់ពួកគេគឺនរក ដោយសារតែ អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ يَهْدِيهِمْ رَبُّهُمْ بِإِيمَانِهِمْ ۖ تَجْرِي مِنْ تَحْتِهِمُ الْأَنْهَارُ فِي جَنَّاتِ النَّعِيمِ

រីឯពួកដែលមានជំនឿ និងបានសាងអំពើកុសល ទាំងឡាយវិញ ពិតជាម្ចាស់ពួកគេនឹងមគ្គុទ្ទេសពួកគេ ដោយសារតែជំនឿរបស់ពួក គេ។ ទន្លេជាច្រើនបានហូរកាត់ពីក្រោមពួកគេ ក្នុងស្ថានសួគ៌ទាំងឡាយដ៏សែនរីករាយ ក្រៃលែង
دَعْوَاهُمْ فِيهَا سُبْحَانَكَ اللَّهُمَّ وَتَحِيَّتُهُمْ فِيهَا سَلَامٌ ۚ وَآخِرُ دَعْوَاهُمْ أَنِ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ

អធិដ្ឋានរបស់ពួកគេក្នុងស្ថានសួគ៌នេះ គឺមហាគត្តិគុណលោក ឱ អល់ឡោះ! ហើយវន្ទនាការរបស់ពួកគេក្នុងស្ថានសួគ៌នោះ គឺមហាបរមសុខ និង អវសាននៃអធិដ្ឋានរបស់ពួកគេ គឺការសរសើរស្ញប់ស្ញែងសំរាប់អល់ឡោះ ម្ចាស់ភព ទាំងអស់
Load More