Quran Apps in many lanuages:

Surah Yusuf Ayahs #30 Translated in Khmer

قَالَ هِيَ رَاوَدَتْنِي عَنْ نَفْسِي ۚ وَشَهِدَ شَاهِدٌ مِنْ أَهْلِهَا إِنْ كَانَ قَمِيصُهُ قُدَّ مِنْ قُبُلٍ فَصَدَقَتْ وَهُوَ مِنَ الْكَاذِبِينَ
យូសុហ្វថា នាងបានល្បង ប្រឡោមស្តីពីរូបខ្ញុំផ្ទាល់។ ហើយបានធ្វើសាក្សី ដោយសាក្សីម្នាក់នៃគ្រួសាររបស់នាង បាននិយាយថា បើអាវរបស់យូសុហ្វមានរហែកពីខាងមុខ គឺនាងបាននិយាយត្រង់ ហើយ យូសុហ្វក្នុងចំណោមពួកអ្នកភូតកុហក
وَإِنْ كَانَ قَمِيصُهُ قُدَّ مِنْ دُبُرٍ فَكَذَبَتْ وَهُوَ مِنَ الصَّادِقِينَ
ប៉ុន្តែបើអាវរបស់យូសុហ្វមានរហែកពីខាង ក្រោយ គឺនាងបានភូតកុហក ហើយយូសុហ្វក្នុងចំណោមពួកអ្នកនិយាយត្រង់
فَلَمَّا رَأَىٰ قَمِيصَهُ قُدَّ مِنْ دُبُرٍ قَالَ إِنَّهُ مِنْ كَيْدِكُنَّ ۖ إِنَّ كَيْدَكُنَّ عَظِيمٌ
លុះ នៅពេលដែលចៅហ្វាយបានឃើញអាវរបស់យូសុហ្វមានរហែកពីខាងក្រោយ គាត់ថា ការពិតវាគឺជាភាគខ្លះនៃល្បិចកលរបស់ពួកនាង ។ ល្បិចកលរបស់ពួកនាង គឺពិតជាធំ ធេងបំផុត
يُوسُفُ أَعْرِضْ عَنْ هَٰذَا ۚ وَاسْتَغْفِرِي لِذَنْبِكِ ۖ إِنَّكِ كُنْتِ مِنَ الْخَاطِئِينَ
នែ៎យូសុហ្វ! ចូរអ្នកបំភ្លេចរឿងនេះចោលទៅ រីឯចំណែកនាងចូរសុំ អភ័យទោសចំពោះបាបកម្មនាង ។ នាងគឺពិតជាមានក្នុងចំណោមពួកដែលធ្វើខុសឆ្គង
وَقَالَ نِسْوَةٌ فِي الْمَدِينَةِ امْرَأَتُ الْعَزِيزِ تُرَاوِدُ فَتَاهَا عَنْ نَفْسِهِ ۖ قَدْ شَغَفَهَا حُبًّا ۖ إِنَّا لَنَرَاهَا فِي ضَلَالٍ مُبِينٍ
រួចមកពួកនារីនៅក្នុងទីក្រុងបាននិយាយថា ភរិយារបស់លោកអាហ្សីស បានលួង លោមអ្នកបំរើខ្លួនឯងពីរូបរបស់គេ ជាការពិតណាស់ មនោសញ្ចោតនារបស់នាង គឺ ស្រលាញ់ងប់។ ពួកយើងពិតជាឃើញនាងស្ថិតក្នុងការភាន់ច្រលំមួយដ៏ច្បាស់បំផុត

Choose other languages: