Quran Apps in many lanuages:

Surah Yusuf Ayahs #60 Translated in Khmer

وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي الْأَرْضِ يَتَبَوَّأُ مِنْهَا حَيْثُ يَشَاءُ ۚ نُصِيبُ بِرَحْمَتِنَا مَنْ نَشَاءُ ۖ وَلَا نُضِيعُ أَجْرَ الْمُحْسِنِينَ
ប្រៀបបីដូចទាំងនេះហើយ ដែលយើងបានទុកដាក់ឱ្យយូសុហ្វនៅឯ ផែនដី គេនឹងតាំងលំនៅភាគខ្លះនៃផែនដីតាមតែគេប្រាថ្នា ។ យើងនឹងនាំក្តីអាណិតអាសូររបស់យើងទៅ ប៉ះត្រូវអ្នកដែលយើងប្រាថ្នា។ ហើយយើងក៏មិនធ្វេសប្រហែសដែរ នូវរង្វាន់របស់ពួកអ្នកសាងកុសល
وَلَأَجْرُ الْآخِرَةِ خَيْرٌ لِلَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
រង្វាន់នៃអវសានលោក ប្រាកដជាការប្រសើរមួយសំរាប់ពួកដែលមានជំនឿ ហើយពួកគេកោតខ្លាច
وَجَاءَ إِخْوَةُ يُوسُفَ فَدَخَلُوا عَلَيْهِ فَعَرَفَهُمْ وَهُمْ لَهُ مُنْكِرُونَ
ហើយបងប្អូនរបស់យូសុហ្វបានមកដល់ រួចពួកគេបានចូលទៅដល់យូសុហ្វ ស្រាប់តែយូសុហ្វបាន ស្គាល់ពួកគេ ហើយពួកគេមិនស្គាល់យូសុហ្វវិញទេ
وَلَمَّا جَهَّزَهُمْ بِجَهَازِهِمْ قَالَ ائْتُونِي بِأَخٍ لَكُمْ مِنْ أَبِيكُمْ ۚ أَلَا تَرَوْنَ أَنِّي أُوفِي الْكَيْلَ وَأَنَا خَيْرُ الْمُنْزِلِينَ
ហើយនៅពេលដែលយូសុហ្វបានចាត់ចែងជូន ពួកគេ នូវសំវិធានវត្ថុ(ស្បៀង)របស់ពួកគេ ហើយគាត់បានថា ចូរពួកអ្នកនាំមកកាន់យើងនូវប្អូនប្រុស របស់ពួកអ្នកពីបិតារបស់ពួកអ្នក។ តើពួកអ្នកមិនឃើញទេឬ ការពិតយើងបំពេញរង្វាល់ ហើយយើង ពិតជាអ្នកទទួលភ្ញៀវដ៏ប្រសើរជាងគេ
فَإِنْ لَمْ تَأْتُونِي بِهِ فَلَا كَيْلَ لَكُمْ عِنْدِي وَلَا تَقْرَبُونِ
បើពួកអ្នកមិនព្រមនាំវាមកកាន់យើងទេ គឺគ្មានទៀតទេ រង្វាល់ លើសសំរាប់ពួកអ្នកអំពីយើង ហើយពួកអ្នកនឹងមិនបាននៅជិតយើងឡើយ

Choose other languages: