Quran Apps in many lanuages:

Surah Yusuf Ayahs #74 Translated in Khmer

فَلَمَّا جَهَّزَهُمْ بِجَهَازِهِمْ جَعَلَ السِّقَايَةَ فِي رَحْلِ أَخِيهِ ثُمَّ أَذَّنَ مُؤَذِّنٌ أَيَّتُهَا الْعِيرُ إِنَّكُمْ لَسَارِقُونَ
លុះនៅពេលដែលគាត់បានចាត់ចែងជូនពួកគេនូវសំវិធានវត្ថុរបស់ពួកគេ ហើយគេក៏បាន ដាក់ពែង(មាស)ទៅក្នុងភារៈវត្ថុរបស់ប្អូនប្រុសរបស់គេ ក្រោយមក អ្នកដែលប្រកាសបាន ស្រែកប្រកាសថា ឱបណ្តាអ្នកបរសត្វអូដ្ឋទាំងឡាយ! ការពិតពួកអ្នក គឺពិតជាពួកចោរយ៉ាង ប្រាកដ
قَالُوا وَأَقْبَلُوا عَلَيْهِمْ مَاذَا تَفْقِدُونَ
ពួកគេបានដើរតំរង់ទៅលើពួកទាំងនេះដោយថា តើពួកអ្នកបាត់អ្វីដែរ?
قَالُوا نَفْقِدُ صُوَاعَ الْمَلِكِ وَلِمَنْ جَاءَ بِهِ حِمْلُ بَعِيرٍ وَأَنَا بِهِ زَعِيمٌ
ពួកគេថា ពួកយើងបាត់ពែងរបស់ព្រះរាជា ហើយសំរាប់អ្នកដែលបាននាំពែងនេះមកវិញ ដោយបន្ទុករបស់អូដ្ឋមួយ ហើយយើងជាអ្នកដែលធានាផ្តល់រង្វាន់ជូនក្នុងរឿងនេះ
قَالُوا تَاللَّهِ لَقَدْ عَلِمْتُمْ مَا جِئْنَا لِنُفْسِدَ فِي الْأَرْضِ وَمَا كُنَّا سَارِقِينَ
ពួក គេនិយាយថា សច្ចាអល់ឡោះ! ពួកអ្នកប្រាកដជាបានដឹងហើយ មិនមែនយើងបានមកនេះ ដើម្បីយើងនឹងសាងចលាចលនៅលើទឹកដីទេ ហើយយើងក៏ពុំមែនជាពួកចោរដែរ
قَالُوا فَمَا جَزَاؤُهُ إِنْ كُنْتُمْ كَاذِبِينَ
ពួក គេបាននិយាយថា តើអ្វីទៅជាការទូទាត់របស់វា ប្រសិនបើអ្នកទាំងឡាយជាពួកដែលភូត កុហក?

Choose other languages: