Quran Apps in many lanuages:

Surah Yusuf Ayahs #86 Translated in Khmer

وَاسْأَلِ الْقَرْيَةَ الَّتِي كُنَّا فِيهَا وَالْعِيرَ الَّتِي أَقْبَلْنَا فِيهَا ۖ وَإِنَّا لَصَادِقُونَ
សូមបិតាសួរទៅភូមិករ ដែលពួកយើងបានស្នាក់នៅនោះទៅ ព្រម ទាំងអ្នកបរសត្វអូដ្ឋក្នុងពេលដែលពួកយើងត្រលប់មកវិញ។ ហើយពួកយើង គឺពិតជា ពួកដែលនិយាយត្រង់ពិតមែន
قَالَ بَلْ سَوَّلَتْ لَكُمْ أَنْفُسُكُمْ أَمْرًا ۖ فَصَبْرٌ جَمِيلٌ ۖ عَسَى اللَّهُ أَنْ يَأْتِيَنِي بِهِمْ جَمِيعًا ۚ إِنَّهُ هُوَ الْعَلِيمُ الْحَكِيمُ
បិតាថា ជាការពិតណាស់ ខ្លួនរបស់ពួកអ្នកផ្ទាល់ ដែលបានតាក់តែងឱ្យពួកអ្នកនូវកិច្ចការមួយ។ ណ្ហើយ! ត្រូវទ្រាំអត់ធ្មត់យ៉ាងល្អទៅចុះ សង្ឃឹមថា អល់ឡោះនឹងនាំពួកគេមកកាន់យើងទាំងអស់គ្នា។ ការពិតលោក គឺពិតជា អ្នកដែលដឹងបំផុត មហាគតិបណ្ឌិត
وَتَوَلَّىٰ عَنْهُمْ وَقَالَ يَا أَسَفَىٰ عَلَىٰ يُوسُفَ وَابْيَضَّتْ عَيْنَاهُ مِنَ الْحُزْنِ فَهُوَ كَظِيمٌ
គាត់បានដើរងាកចេញពីពួកគេ ព្រមទាំងស្រដី ថា ឱអនិច្ចាយូសុហ្វ! នេត្រាទាំងពីររបស់គាត់បានឡើងសំបុរស ដោយសារការកើតទុក្ខ ពីព្រោះគាត់ជាអ្នកទប់កំហឹង
قَالُوا تَاللَّهِ تَفْتَأُ تَذْكُرُ يُوسُفَ حَتَّىٰ تَكُونَ حَرَضًا أَوْ تَكُونَ مِنَ الْهَالِكِينَ
ពួកគេបានថា សច្ចានឹងអល់ឡោះ បិតាមិនទាន់ អស់ទេ ដែលបិតានឹកទៅយូសុហ្វ រហូតដល់បិតាធ្លាក់ខ្លួនឈឺខ្សោយ ឬរហូតបិតាមាន ក្នុងចំណោមពួកអ្នកវិនាសខ្លួន
قَالَ إِنَّمَا أَشْكُو بَثِّي وَحُزْنِي إِلَى اللَّهِ وَأَعْلَمُ مِنَ اللَّهِ مَا لَا تَعْلَمُونَ
គាត់និយាយថា ការពិតឆ្ពោះទៅអល់ឡោះតែ ប៉ុណ្ណោះ ដែលយើងត្អូញត្អែរនូវការឈឺចាប់របស់យើង ព្រមទាំងទុក្ខព្រួយរបស់យើង។ ហើយយើងដឹងណាស់អំពីរឿងអល់ឡោះ នូវអ្វីដែលពួកអ្នកមិនទាន់បានដឹងនោះ

Choose other languages: