Quran Apps in many lanuages:

Surah Yusuf Ayahs #95 Translated in Khmer

قَالُوا تَاللَّهِ لَقَدْ آثَرَكَ اللَّهُ عَلَيْنَا وَإِنْ كُنَّا لَخَاطِئِينَ
ពួកគេនិយាយថា សច្ចា នឹងអល់ឡោះ! អល់ឡោះពិតជាបានស្រឡាញ់អ្នកជាងពួកយើង ហើយពួកយើង ពិត ជាពួកអ្នកមានកំហុសមែន
قَالَ لَا تَثْرِيبَ عَلَيْكُمُ الْيَوْمَ ۖ يَغْفِرُ اللَّهُ لَكُمْ ۖ وَهُوَ أَرْحَمُ الرَّاحِمِينَ
យូសុហ្វនិយាយថា គ្មានការជេរស្តីតិះដៀលលើពួក អ្នកទៀតទេ នាថ្ងៃនេះ អល់ឡោះនឹងអភ័យទោសឱ្យពួកអ្នក។ ហើយលោកជាអ្នក ដែលអាណិតអាសូរជាងពួកដែលអាណិតអាសូរទាំងឡាយ
اذْهَبُوا بِقَمِيصِي هَٰذَا فَأَلْقُوهُ عَلَىٰ وَجْهِ أَبِي يَأْتِ بَصِيرًا وَأْتُونِي بِأَهْلِكُمْ أَجْمَعِينَ
ចូរពួកអ្នកនាំយក អាវរបស់យើងនេះទៅ រួចចូរពួកអ្នកដាក់អាវទៅលើមុខបិតារបស់យើង គាត់ច្បាស់ ជានឹងក្លាយជាអ្នកដែលមើលឃើញរួចហើយ ចូរពួកអ្នកនាំមកយើងនូវគ្រួសាររបស់ ពួកអ្នកទាំងអស់គ្នា
وَلَمَّا فَصَلَتِ الْعِيرُ قَالَ أَبُوهُمْ إِنِّي لَأَجِدُ رِيحَ يُوسُفَ ۖ لَوْلَا أَنْ تُفَنِّدُونِ
ហើយនៅពេលដែលពួកអ្នកទូរចរ បានឃ្លាតចាកទៅបិតា ពួកគេថា ការពិតយើងប្រទះក្លិនយូសុហ្វយ៉ាងប្រាកដ ប្រសិនបើពួកអ្នកមិននិយាយ ថា យើងនិយាយរវើរវាយទេនោះ
قَالُوا تَاللَّهِ إِنَّكَ لَفِي ضَلَالِكَ الْقَدِيمِ
ពួកគេនិយាយថា សច្ចានឹងអល់ឡោះ ជាការ ពិតណាស់ អ្នកស្ថិតក្នុងការភាន់វង្វេងរបស់អ្នក ដែលមានពីមុនមកយ៉ាងប្រាកដ

Choose other languages: